Wednesday, October 1, 2014

មួកខ្មែរ


មួកស្លឹកត្នោត ខ្មែរដេរដោតកែលម្អ
មួកស្លឹកត្នោត ស្រស់បវរដ៏ត្រកាល
មួកស្លឹកត្នោត លើកឡើងពាក់សមនឹងក្បាល
មួកស្លឹកត្នោត ស្ដើងហើយស្រាលស្រួលចិន្ដា។

មួកស្លឹកត្នោត គួរប្រមោទកុំបង់បោះ
មួកស្លឹកត្នោត នឹងបាត់អស់សូន្យអាសា
មួកស្លឹកត្នោត កេរ្តិ៍តំណែលពីដូនតា
មួកស្លឹកត្នោត ជនខេមរាត្រូវចងចាំ។

មួកស្លឹកត្នោត មានតែមួយនៅក្នុងលោក
មួកស្លឹកត្នោត សាសន៍គគោកគ្មានដុះដាំ
មួកស្លឹកត្នោត គេសម្គាល់កត់ចំណាំ
មួកស្លឹកត្នោត នឹកឃើញចាំជាក់ជាខ្មែរ។


No comments:

Post a Comment