Monday, March 10, 2014

ក្រោយពេល...


ជាការកំសាន្តតែប៉ុណ្ណោះ...កុំធ្វើការមៃប្រៀបធៀបឲ្យសោះ!!!

(បទពាក្យ ៨ បន្ទាប់ធម្មតា)

កាលនៅក្រមុំពុំទាន់បែកសាច់
សមសួនល្អផ្ដាច់ស្រេចស្រស់ត្រកាល
អាគកឃើញហើយពុំស្បើយត្រអាល
លោតទៅក្រសាលក្រសោបឱបនាង។

កន្លងថ្ងៃខែហូរហែក្រោយមក
មាន់ញីពន្លកស្ទុះក្រោករូបរាង
ប្រាសចាកស្ដើងតូចលែងដូចស្រដៀង
មើលចុះរូបនាងរាងធាត់ទ្រលុក។

អាឈ្មោលឯណេះហ្រេ្វសស៊ីអស់ទាស់
ល្បីល្បាញទាំងឈ្មោះកម្លោះចេញមុខ
សង្ហាអ្វីម៉្លេះមិនចេះកើតទុក្ខ
ញីតែងយល់មុខចាត់ទុកអស្ចារ្យ។

អាសូរខ្លាំងណាស់មើលឃើញច្បាស់ហើយ
មិនដូចមុនឡើយក្រោយពេលរៀបការ
បាត់បង់រូបឆោមស្គមស្គាំងកាយា
គួរឲ្យអនិច្ចារអាវ៉ាកូនអើយ។