Monday, November 4, 2013

លង្វែក


លង្វែកទីក្រុងក្នុងអតីត
គុម្ពឫស្សីជិតព្រំរបង
ការពារសត្រូវដែលប៉ុនប៉ង
ទន្ទ្រានកន្លងពារព្យាបាទ។

សៀមមហិច្ឆិតាលេបត្របាក់
វាបាចព្រាចប្រាក់កាក់ឌួងបាត
រាស្ត្រខ្មែរនាំគ្នាត្រាយសម្អាត
សង្វាតចូលរើសប្រាក់ឌួងទុក។

សៀមដឹងថាអស់របងហើយ
មិននៅយូរឡើយឆ្ពោះទៅមុខ
វាយបែកបន្ទាយលង្វែងទុក្ខ
លុយលុកយកអស់របស់ជាតិ។

ចោរសៀមចិញ្ចឹមចិត្តជានិច្ច
មិនភ្លេចបំណងប៉ងម្ដងទៀត
ប្រាង្គព្រះវិហារស្ថិតក្បែរបៀត
ពួនឈ្លបលបឆ្លៀតគៃបន្លំ។

No comments:

Post a Comment