Thursday, October 3, 2013

ថ្ងៃលិច


ថ្ងៃក៏លិចធ្មេចសូន្យឈឹងធ្មឹងស្ងៀមស្ងាត់
ខ្យល់បក់ផាត់កាត់រហើយល្ហើយកាយា
អូននិងបងសងសាស័ព្ទប្រាប់វាចា
រឿងស្នេហាចារក្នុងចិត្តឥតខ្វល់ខ្វាយ។

ដីមេឃាជាសាក្សីក្ដីស្នេហ៍ស្នង
មានបំណងប៉ងជួបជុំពុំជិនណាយ
ស្មោះរួមរក្សជាក់ជួបស្និទ្ធចិត្តនិងកាយ
កុំឲ្យក្លាយឆ្ងាយពីគ្នាជាដ៏រាប។

វដ្ដសង្សារថាមិនទៀងវាងវេសគេច
រេបំភ្លេចគេចបំភ្លៃគៃសូន្យសាប
កម្មរំខានប្រាណប្រួលបែរប្រែដុនដាប
មកឆក់ខាបបាបកម្មអ្វីស្រីនិងបង។

No comments:

Post a Comment