Tuesday, October 1, 2013

បន្ទាយដែក


ឃុំបន្ទាយដែកស្រុកកៀនស្វាយ
ហួសទៅមិនឆ្ងាយពីដីឥដ្ឋ
ផ្លូវជាតិលេខមួយជាប់កៀកកិត
វត្តសាលាស្ថិតជិតបង្កើយ។

ដំណុះដុះដាំដំណាំផ្លែ
មានជាហូរហែមិនខ្វះឡើយ
ទន្លេមេគង្គនៅជាប់ត្រើយ
អ្នកស្រុកល្ហែល្ហើយស្បើយសុខសាន្ត។
...................................................

បទ ចំប៉ាបន្ទាយដែក
ច្រៀងដោយ ស៊ិន ស៊ីសាមុត

១ - ដេកដើរស្រមៃឱដល់ថ្ងៃអើយចៃដន្យ
ស្តាយគ្រាសាយ័ណ្ហឱនៅបន្ទាយដែក
ចំប៉ាមួយទងបាំងស្លឹកចុងមែក
ព្រលឹងកែវភ្នែកថតជាប់រូបស្រី
ជើណាកែវណានាងណា។

                              ២ - ខ្ញុំលួចសួរក្មេងឱរត់លេងអើយគប់វង់
ក្មេងនោះអែអង់ឱមិនចង់ចេញស្តី
ជួនជាជំពើបអូនចំប៉ាស្រី
វាសនាកវីរកវល្លិ៍ជួបផ្តៅ
ជើណាកែវណានាងណា។

៣ - អូនដើរគេចបងឱទំនងជាអៀន
បងក៏មិនហ៊ានឱកាត់ចិត្តស្រែកហៅ
អូនដើរចូលផ្ទះបងចូលព្រៃជ្រៅ
បងកាច់ផ្កាស្មៅខាំហើយគិតថា
ជើណា កែវណានាងណា។

                                     ៤ - កំពង់ស័ក្តិពីរឱនារីល្អឯក
ផ្កាបន្ទាយដែកឱអប់ក្លិនចំប៉ា
បងកាត់បេះដូងទុកចងផ្កាស្លា
សំពះមេបាសូមទានពរជ័យ
ជើណា កែវណានាងណា។


No comments:

Post a Comment