Friday, October 4, 2013

លាហើយមិត្តញាតិ!!

យប់នេះពួកខ្ញុំសូមវន្ទា
លើកហត្ថផ្គុំលាទាំងអាល័យ
វេលាបុណ្យភ្ជុំដប់ប្រាំថ្ងៃ
សប្បាយចិត្តក្រៃឥតឧបមា។

យមបាលកញ្ចែប្រជុំជួរ
រាប់តួគម្រប់គ្រប់អាត្មា
មិនអាចគេចវេសឬតវ៉ា
នេះជាមាត្រាឋានអវចី។

អរគុណសាច់សារលោហិតញាតិ
បានឆ្លៀតលៃលកម្ហូបចំណី
ដាក់បិណ្ឌរាប់បាត្រទាំងប្រុសស្រី
ឲ្យយើងបានឆីឆ្អែតរាល់គ្នា។

សូមជូនពរជ័យគ្រប់ប្រការ
ថ្កុំថ្កើងសុខាសព្វទិវា
អរគុណលាហើយទាំងអស់គ្នា
សូមជោគជយាជានិរន្តន៍។

No comments:

Post a Comment