Friday, October 4, 2013

ត្រឡប់វិញ


ពេលត្រឡប់វិញពីភូមិស្រុក
សូមបានក្ដីសុខគ្រប់អាត្មា
ក្រោយពេលទៅជួបជុំគ្រួសារ
ពុកម៉ែដូនតាភ្ជុំកន្លង។

តាមផ្លូវមានមនុស្សច្រើនក្រៃក្រាស់
ស្អេកស្កះសម្រុកមកត្រសង
រថយន្តម៉ូតូតូចធំផង
ជិះឆ្វាត់កាត់ឆ្លងដងវិថី។

សូមប្រុងប្រយ័ត្នគ្រប់នាទី
រក្សាជីវីជនប្រុសស្រី
ផ្លូវលំផ្លូវជាតិជិតឆ្ងាយក្ដី
តោងតែឃ្មាតខ្មីគ្រប់វេលា។

ត្រូវគោរពច្បាប់ចរាចរ
បើកបរយល់អធ្យាស្រ័យយគ្នា
មានសីលធម៌មិនបំពារ
បំពានលើគ្នាយកខុសត្រូវ។

សូមសុខសប្បាយជាហូរហែ
ឥតអ្វីប្រួលប្រែរឿងអាស្រូវ
ទុក្ខភ័យចង្រៃពុំតម្រូវ
គឺត្រូវវិលដោយសុវត្ថិភាព។

No comments:

Post a Comment