Wednesday, October 2, 2013

អរុណោទ័យ


សែងព្រះសូរ្យចាំងឆ្លុះស្លឹករុក្ខា
រស្មីថ្លាស្រទន់ពេលព្រលឹម
សន្សើមជោរចុងស្លឹកស្រស់ញញឹម
ដ៏ត្រកាលប្រៀបផ្ទឹមគំនូរច្នៃ។

ដើរលម្ហែដោយដងនៃមាគ៌ា
គួរជាទីរមនាគាប់ដួងចៃ
រេនេត្រាសម្លឹងគន់ស្រមៃ
នឹកអាល័យវេលាថ្ងៃកន្លង។

ធ្លាប់កំសាន្តនែបនិត្យពីរកាយា
ពាក្យស្នេហាកនិដ្ឋានិងរូបបង
មេអំបៅឆ្វៀលឆ្វាត់ហើរត្រសង
ក្រេបលម្អងផ្កាព្រៃសុខសាន្តអើយ។

No comments:

Post a Comment