Saturday, September 14, 2013

មួយម៉ឺនរសជាតិ


ល្មមហើយណាស្រី,សម្តីមិនទៀង
ស្តាប់ស្នូរទឹកភ្លៀង,ចម្រៀងគូស្នេហ៍
អណ្តាតអត់ឆ្អឹង,ដងស្ទឹងសង្កែ
ក្រប្រាក់ក្រស្នេហ៍,តាមតែវាសនា។

ឱ!ផ្សែងបារី,រៃលាបង្គង
រំដួលមួយទង,ឧត្តមស្នេហា
ទូលគោកទូលកម្ម,បណ្តាំសារិកា
ស្រអែមផល្លា,មេត្តាអូនផង។

ទ្រព្យគាប់ចិន្តា,រង់ចាំចម្លើយ
បាត់ប្តីខ្ញុំហើយ,ហេតុតែកម្មបង
បាភ្នំរឿងថ្មី,មេឃដី,សក់ក្រង
ប្រវាស់ស្រែម្តង,ស្រីអើយស្រីម៉ៅ។

ចំប៉ាផ្សារលើ,បងដើរមាត់ស្ទឹង
គេងយោលអង្រឹង,មន្តស្នេហ៍ស្រីខ្មៅ
វាលស្រីស្រណោះ,ម្លប់ដើមស្រឡៅ
ជើងភ្នំសំពៅ,សំណៅកាកី។

ច័ន្ទ្រស្នេហ៍តែមួយ,ព្រួយរបស់បង
អាសូររៀមផង,យំបីរាត្រី
សំបុត្រចុងក្រោយ,កុំតាមបងអី
ម្លិះរួតភូមិថ្មី,រាត្រីភ្នំពេញ។

ជំនោរប៉ៃលិន,សុបិន្តសួគ៌ា
ចម្រៀងច្រៀងលា,ចាំស្រីវិលវិញ
ចម្រៀងភក្តី,ម៉ោងបីយប់ម៉ិញ
ថ្នមស្នេហ៍,ភ្នំពេញ,ជញ្ជីងស្នេហា។

យីហ៊ុបប៉ៃលិន,ខ្លឹមច័ន្ទស្រណោះ
អូនស្ម័គ្របងស្មោះ,ទឹកជ្រោះប៊ូស្រា
មុំអើយអើយមុំ,ក្លិនថ្ពាល់ចំប៉ា
ជ្រោះពេជ្រចិន្តា,អនិច្ចាហង្សសត្វ។

កណ្តាលដួងចិត្ត,លោហិតវាសនា
ស្រមោលអក្ខរា,ស្ដាប់ស្នូររហាត់
មន្តស្នេហ៍ស្រីខ្មៅ,ឱរំភើយផាត់
រំដួលពោធិសាត់,អកព្រាត់ទ្រនុំ។

ពលទោអភ័ព្វ,ទ្រព្យគាប់ចិន្តា
តាមតែវាសនា,ខ្យល់កំពូលភ្នំ
ក្បត់នៅតែក្បត់,រំដួលក្រពុំ
ហេតុអីអូនយំ,គុកកម្មស្នេហា។

សែនស្តាយថ្ពាល់ស្តាំ,ចាំរាល់រាត្រី
ចាស់ហើយលោកប្ដី,ខ្មាស់អស់បក្សា
បុប្ផាពង្រ,ឱ!អូរអក្ខរា
ទាសករស្នេហា,មួយម៉ឺនអាល័យ។

ដងស្ទឹងពោធិ៍សាត់,ស្នេហ៍បាត់សម្រស់
អូនស្ម័គ្របងស្មោះ,សន្យាបីថ្ងៃ
បក្សីក្ងោកមាស,រៀមគេងស្រមៃ
ផ្ញើរកងចងដៃ,ណារីនឹមនួន។

បណ្តាំនាវិក,នឹកគ្រប់វេលា
ផ្កាយព្រះអង្គារ,អូនគង់ដឹងខ្លួន
រយពាន់សារភាព,សារ៉ាយនឹមនួន
ដីការនាំខ្លួន,អូនភ្លេចរឿងដើម។

No comments:

Post a Comment