Saturday, September 14, 2013

ខ្លះទៅណាខ្លះ?

ព្រឹកថ្ងៃអាទិត្យគិតទៅណា?
ខ្លះណាត់សង្សារយាត្រាទៅ
ខ្លះដើរលេងស្រែក្បែរលំនៅ
ខ្លះជួបស្រីពៅនៅកែបថ្មី។

ខ្លះទៅលេងស្រុកជួបមុខឪ
ខ្លះជិះតាមផ្លូវផ្តោះផ្តងស្តី
ខ្លះគន់ទេសភាពបៃតងខ្ចី
ខ្លះតបសម្តីតាមទូរស័ព្ទ។

ខ្លះបើកភ្នែកឡើងមិនលុបមុខ
ខ្លះបើកហ្វេសប៊ុកយ៉ាងប្រញ៉ាប់
ខ្លះឆាតខ្លះស្កាយតបរ៉ាយរ៉ាប់
ខ្លះសូរផ្លាប់ៗលោតហាត់ប្រាណ។

ខ្លះអង្គុយផឹកកាហ្វេតែ
ខ្លះព្រោកអ៊ូអែថ្លង់រំខាន
ខ្លះញ៉ាំអាហារភោជនីយដ្ឋាន
ខ្លះចូលចង្ក្រានអាហារផ្ទះ។

No comments:

Post a Comment