Thursday, September 12, 2013

ទឹកត្រពាំង


ត្រពាំងទឹករាល់ល្ងាចធ្លាប់ចុះត្រាំ
មើលបំណាំពេលអូននាងងូតទឹក
ទោះរងាញ័រញាក់ស្ទើរតែភ្លឹក
ក៏ស៊ូទ្រាំមិននឹកគិតខ្វល់ដែរ។

បើមិនបានឃើញស្រីត្រឹមមួយថ្ងៃ
សែនអាល័យស្រមៃពុំមានល្ហែ
អូនចោមពុងសារ៉ុងហិចហែលក្បែរ
ចោលនេត្រាឆ្មៀងបែរទើបហួសទៅ។

ទឹកត្រពាំងពេលល្ងាចរងថ្លាឆ្វង់
អូនកម្បង់លុបលាងភក្ត្រាពៅ
សាច់អើយសគល់កល្អទាំងភ្លៅ
អារម្មណ៍បងដល់នៅលង់កាមា។

No comments:

Post a Comment