Thursday, September 12, 2013

ត្រូវពាក់មួកសុវត្ថិភាព


ចេញទៅឆ្ងាយជិតត្រូវមធ្យ័ត
មិនប្រុងប្រយ័ត្នល្បឿនលឿនហួស
ជាយថាហេតុស្លាប់របួស
ជ្រុលជ្រួសគ្រោះថ្នាក់ចរាចរ។

វាធ្ងន់បន្តិចក៏មិនអី
អាចរាំងខ្ទប់ដីសម្រាមថ្ម
មិនឲ្យចូលភ្នែកពេលបើកបរ
វឹកវរអន្ដរធានបញ្ហា។

អ្នកខ្លះមិនពាក់ព្រោះអផ្សុក
ចង់ឲ្យអ្នកស្រុកឃើញភក្ត្រា
ព្រោះអីមុខមាត់ខ្លួនសង្ហារ
ខ្លះថាជិតៗមិនបាច់ពាក់។

ត្បិតថាទោះទៅទីជិតឆ្ងាយ
គប្បីខ្វល់ខ្វាយជីវិតអ្នក
មួកយើងមានស្រាប់ត្រូវតែពាក់
ជឿជាក់ថាមិនធ្ងន់ធ្ងរឡើយ។

No comments:

Post a Comment