Monday, September 16, 2013

កុំចាកចេញអី!!!


កុំ ចាកចេញទៅបានដែរទេ?
កុំ អីមាសមេកុំបែកគ្នា
កុំ ធ្វើបែបនេះនាំវេទនា
កុំ ណាពុំងាវាអាស្រូវ។

កុំ ស្រើបស្រាលពេកណាទងវង
កុំ ចោលបង្គងរេរកផ្លូវ
កុំ ឈ្លក់វង្វេងក្រែងមិនត្រូវ
កុំ ភ្លើតភ្លើនផ្លូវពុំគប្បី។

កុំ អាងមានស្លាបអាចហោះហើរ
កុំ ភ្លេចដំណើររបស់ស្រី
កុំ គិតថាគ្មានថ្ងៃធ្លាក់ដី
កុំ នឹកស្ដាយអីវាហួសពេល។

No comments:

Post a Comment