Sunday, September 15, 2013

ឯនេះ ​​ឯនោះ....


ឯនេះ ភ្លៀងធ្លាក់សូររណ្ដំ
ឯនោះ ភ្លៀងធំដែរឬអី?
ឯនេះ ទឹកហូរលិចស្មៅខ្ចី
ឯនោះ មានអ្វីកើតឡើងពៅ?។

ឯនេះ ភ្លៀងធ្លាក់ត្រជាក់កាយ
ឯនោះ ឆោមឆាយដូចម្ដេចទៅ?
ឯនេះ ក្នុងស្រែទឹកត្រឹមភ្លៅ
ឯនោះ ទឹកជ្រៅដល់ណាហើយ?។

ឯនេះ រលឹមរឭកស្ងួន
ឯនោះ នឹមនួនបានធូរស្បើយ?
ឯនេះ ពេលភ្លៀងពុំភ្លេចឡើយ
ឯនោះ អូនអ្ហើយនឹកបងអត់?។

ឯនេះ ឮផ្គរបងស្រមៃ
ឯនោះ ម៉្លេះថ្លៃភ្លេចប្រាកដ
ឯនេះ រូបបងសែនកំសត់
ឯនោះ នឿយហត់ឬហ៊ឺហា?។

ឯនេះ  ភ្លៀងផ្គរមិនទាន់ចប់
ឯនោះ បានស្ងប់ឬយ៉ាងណា?
ឯនេះ រន្ទះបាញ់រុក្ខា
ឯនោះ មេត្តាសុខសាន្តអើយ។

No comments:

Post a Comment