Saturday, September 14, 2013

ល្បែងកាលនៅតូច


កាលនៅក្មេងគ្មានអ្វីលេងទំនើបទេ
ដូចកូនគេមានទ្រព្យធនគ្រាន់នឹងទិញ
សំបកកង់ជាងបោះចោលវិលរមេញ
រត់រលេញស្ញូញស្ងាញស្ញេញសមគំនិត។

ញើសគឃៀរបានគ្នីគ្នានឹងមិត្តភក្តិ
ក្ដៅត្រជាក់រងាញាក់ក៏មិនគិត
លេងមិនឈប់រហូតយប់ល្ងាចងងិត
ម៉ែមកជិតទាញរំពាត់ទើបចូលផ្ទះ។

No comments:

Post a Comment