Friday, September 13, 2013

រៃ


រៃ អើយរៃយំទុំព្រឹក្សា
រៃ យំលុះត្រាមរណាខ្លួន
រៃ អើយរៃស្ងាត់មាត់ដូចពួន
រៃ ច្រើនចំនួនខ្លួនដល់ដី។

រៃ អើយរៃប្រឹងស្រែកច្រៀងណាស់
រៃ មិនស្វែងស្វះរកចំណី
រៃ គិតតែច្រៀងអត់មានឆី
រៃ ឯងបានអីរស់តទៀត។

រៃ អើយបើជ្រុះច្រើនត្រៀបត្រា
រៃ ផុតសង្ខារទាំងពួកញាតិ
រៃ អើយពួកមនុស្សរស់នៅបៀត
រៃ ចាំអីទៀតរើសលីងក្លែម។

No comments:

Post a Comment