Thursday, September 12, 2013

កំពីងពួយ


បឹងកំពីងពួយគួររមនីយ
ជាទីលម្ហែកែកំសាន្ត
ស្រមៃថ្ងៃបងនិងកល្យាណ
ដែលបានទៅលេងគេងសាសង។

ក្នុងខ្ទមប្រក់ស្បូវនៅមាត់ទឹក
ដោយក្ដីរំឭកនឹកគ្នាផង
មានតែពាក្យពេចន៍ផ្អែមអូនបង
អាហារស្រាផងពុំខ្វះឡើយ។

អង្រឹងតែមួយយោលពីរនាក់
ចិត្តថ្លើមត្រជាក់ណាស់លោកអ្ហើយ
ខ្យល់បក់ពីភ្នំក៏រហើយ
បានស្បើយលង់លក់នែបនិត្យកាយ។

No comments:

Post a Comment