Saturday, June 1, 2013

ពិសាខដើមឆ្នាំ


ពិសាខដើមឆ្នាំរាល់រដូវ
ម៉ែឪប្រាប់កូនត្រៀមភ្ជររាស់
រៀបចំនង្គ័លនិងរនាស់
ពីព្រោះដល់ពេលហើយណាកូន។

ពិសាខដើមឆ្នាំរាល់រដូវ
កូនត្រូវឧស្សាហ៍ឲ្យខ្ជាប់ខ្ជួន
ទាំងគោក្របីមើលថែថួន
សុខភាពមាំមួនមានកម្លាំង។

ពិសាខដើមឆ្នាំរាល់រដូវ
ពួកកូនតម្រូវជួយតតាំង
ប្រយុទ្ធការងារវស្សាប្រាំង
បញ្ចេញកម្លាំងជួយពុកម៉ែ។

... ពិសាខច្រើនឆ្នាំកន្លងទៅ
កូននៅឃ្លាតឆ្ងាយលោកពុកម៉ែ
ការងារធ្ងន់ស្រាលពុំមានល្ហែ
វ័យក៏កាន់តែជ្រេរណាស់ហើយ។

No comments:

Post a Comment