Thursday, May 2, 2013

ផ្ទះដំបូលស្បូវ




ផ្ទះដំបូលស្បូវនៅជាប់ជើងភ្នំ
ជាទីមនោរម្យទ្រនុំសុខសាន្ត
រស់នៅរាល់ថ្ងៃឥតភ័យព្រួយប្រាណ
សម្រាកសម្រាន្តគ្មានរំខានចិត្ត។

ផ្ទះដំបូលស្បូវនៅក្បែរជើងភ្នំ
ពីតូចដល់ធំជួបជុំស្ថេរស្ថិត
ផ្ទះស្រុកកំណើតកកើតកាយចិត្ត
មានពុកម៉ែឋិតនែបនិត្យមើលថែ។

ផ្ទះដំបូលស្បូវនៅក្បែរជើងភ្នំ
មានទាំងផ្លូវលំព័ទ្ធជុំវាលស្រែ
មានបឹងទន្លេព្រែកអូរនៅក្បែរ
ប្រឡាយភ្លឺស្រែទំនប់ទប់ទឹក។

ផ្ទះដំបូលស្បូវនៅក្បែរជើងភ្នំ
ឃើញហើយគឺពុំបាត់ក្ដីរឭក
ស្រមើស្រមៃអាល័យល្ងាចព្រឹក
នឹកអើយអើយនឹកទឹកចិត្តអ្នកស្រែ។

No comments:

Post a Comment