Monday, April 1, 2013

ហ្គាឆ្វេង



ប្រាប់ថាកុំកុំ! ម៉ូតូក្លើខ្ញុំ ហ្គារនៅខាងឆ្វេង
ដៃស្ដាំពិការ តាំងតែពីក្មេង ពេលរត់កញ្ឆេង
សម័យសង្គ្រាម។

ពេលដែលចោរលួច មិត្តខ្ញុំវាហួច ហើយអង្គុយស្ងៀម
ចោរធាក់ម៉ូតូ ហត់ឡើងធ្លាក់ឈាម ដៃមួលរវាម
នៅតែមិនឆេះ។

បើតាមចំណាំ ហ្គារនៅខាងស្ដាំ មិនមែនដូច្នេះ
មួលគាំងមួលគាំង ចោរទ័លតម្រិះ មិនអាចបញ្ឆេះ
វារត់បាត់ទៅ។ 

No comments:

Post a Comment