Tuesday, March 19, 2013

ពង



ពង យកទៅចៀនធ្វើអាហារ
ពង យកទៅឆារលាយបន្លែ
ពង យកទៅស្ងោរហូបហូរហែ
ពង ចង់ច្នៃកែបានតាមចិត្ត។

ពង ផ្សំគ្រឿងអាំងយ៉ាងពិសេស
ពង សំបកប្រេះសាច់ម៉ដ្ដស្អិត
ពង បើមានកូនរិតពេញចិត្ត
ពង ឋិតឆ្ងាយជិតឥតមានខ្វះ។

ពង មាន់ពងទាពងបក្សី
ពង សព្វអ្វីៗពងច្រើនណាស់
ពង តូចពងធំពងខ្ចីចាស់
ពង ប៉ូវខ្លាំងណាស់ពងទំនិត៕


No comments:

Post a Comment