Monday, March 18, 2013

ផឹកឲ្យប្រមាណ

ជប់ខ្យល់រួចហើយមិនបានស្បើយសោះ
រសេះរសោះរសាប់រសល់
ក្រពះមិនស្រួលជ្រួលៗឆ្អល់ៗ
មើលទៅរកកលកើតរោគប្រាកដ។

ផឹកស៊ីត្រូវចេះប្រមាណកម្លាំង
កុំគិតតែខ្លាំងជល់ម៉ាំងដាច់ម៉ដ្
នាំទុក្ខដល់ខ្លួនជំងឺមិនអត់
តាំងដេកកំសត់មិនមាត់មិនក។

ល្មមឆ្អែតក៏ឈប់ព្រលប់កុំប្រឹង
ឃើញថាស្រវ៉ឹងកុំឡើងបើកបរ
ក្រែងវាបណ្ដាលគ្រោះចរាចរ
អាសន្នអន់ក្រដល់ក្រុមគ្រួសារ។

ទាំងគេទាំងខ្ញុំសូមកុំប្រមាថ
ធ្ងន់ធ្ងរខូចខាតបាត់បង់អសារ
នាំទុក្ខដល់ខ្លួនដល់សូន្យមរណា
នេះគឺដោយសារសុរាមេរយ្យ៕


No comments:

Post a Comment