Wednesday, March 13, 2013

ទិដ្ឋភាពស្រុកស្រែ



ទិដ្ឋភាពស្រុកស្រែ បែកយូរឆ្នាំខែ ចាំជាប់សញ្ញា
មិនអាចបំភ្លេច មួយវេលាណា បិទបើកនេត្រា
ចិន្ដាអាឡោះ។

ចងចាំជានិច្ច ដិតជាប់គ្មានភ្លេច បន្តិចណាសោះ
ថ្វីត្បិតឃ្លាតឆ្ងាយ នៅស្ដាយស្រណោះ នឹកឃើញទាំងអស់
ធ្លាប់រស់សុខសាន្ដ។

សញ្ជាតិជាខ្មែរ ត្រកូលអ្នកស្រែ ទាំងញាតិសន្ដាន
សាបព្រោះស្ទូងស្រូវ គ្មានរដូវខាន ទិន្នផលដែលបាន
ចិញ្ចឹមគ្រួសារ។

ពេលចូលនិវត្តន៍ មិនឲ្យភ្លាំងភ្លាត់ ដែលតាំងសច្ចា
នឹងវិលត្រឡប់ ជុំញាតិកា ជីដូនជីតា 
មរណាឯស្រុក។

No comments:

Post a Comment