Tuesday, March 19, 2013

ថើប


ថើបស្និទ្ធស្នាលថើបស្រើបស្រាលថើបស្រលាញ់
ថើបក្នក់ក្នាញ់ថើបបំពេញថើបពេញចិត្ត
ថើបបំណងថើបស្នេហ៍ស្នងថើបប៉ងស្និទ្ធ
ថើបល្មួតស្អិតថើបអាណិតថើបអាល័យ។

ថើបបងអូនថើបលុះសូន្យថើបមិនណាយ
ថើបក្អាកក្អាយថើបសប្បាយថើបនិស្ស័យ
ថើបមិនឃ្លាតថើបច្រើនទៀតថើបចរណៃ
ថើបស្រមៃថើបរាល់ថ្ងៃថើបមិនគ្រប់។

ថើបថ្នាក់ថ្នមថើបបីបមថើបបំពេរ
ថើបថ្នមស្នេហ៍ថើបមាសមេថើបឥតឈប់
ថើបយល់ចិត្តថើបរួមមិត្តថើបថ្ងៃយប់
ថើបឈ្លក់ងប់ថើបព្រលប់ថើបព្រលឹម។

ថើបសន្យាថើបសច្ចាថើបស្បថស្បែ
ថើបសុំថែថើបមិនប្រែថើបញញឹម
ថើបមិនក្បត់ថើបប្រាកដថើបសង្ឃឹម
ថើបគូផ្ទឹមថើបរហឹមថើបអវសាន្ដ។

No comments:

Post a Comment