Wednesday, March 13, 2013

ទុក្ខ


ទុក្ខសោករោគភ័យថ្ងៃកន្លង
មួម៉ៅសៅហ្មងផងទាំងឡាយ
ទាំងក្ដីទោម្នេញចេញចៀសឆ្ងាយ
សូមឲ្យចិត្តកាយក្លាយភ្លឺថ្លា។

លះបង់ជម្រុះជ្រុះឲ្យអស់
កុំនៅក្រៀមក្រោះខ្សោះចិន្ដា
គិតរឿងផ្ដេសផ្ដាស់ប្រាស់សុខា
តាំងចិត្តហានក្លាហើយរឹងមាំ។

មិនអាចទៅរួចដូចការគិត
មាត់ញញឹមពិតចិត្តអើយគ្រាំ
គ្រាន់តែសម្ដែងស្ដែងស៊ូទ្រាំ
ខាងក្នុងគ្រាគ្រាំជាំដំបៅ។

ជីវិតសត្វលោកជោកដោយកម្ម
មានជាប្រចាំទុក្ខហ្មងសៅ
គិតស្រមៃចង់ដល់គោលដៅ
ក្ដីសុខក្នុងក្រៅគ្រប់វេលា។

No comments:

Post a Comment