Tuesday, March 5, 2013

រសៀលខែប្រាំង



រសៀលខែប្រាំង
រសៀលក្ដៅខ្លាំង
រសៀលស្ទើរខ្លោច
រសៀលព្រះសូរ្យ
រសៀលក្ដៅស្រោច
រសៀលកម្លោច
រសៀលហោចស្មៅ។

រសៀលរសាប់
រសៀលស្អុះស្អាប់
រសៀលសោកសៅ
រសៀលឥតស្រាក
រសៀលឆ្អិនឆ្អៅ
រសៀលមួរម៉ៅ
រសៀលមិនស្រួល។

រសៀលខាងក្រៅ
រសៀលកម្ដៅ
រសៀលកំសួល
រសៀលរសាត់
រសៀលផាត់ឆួល
រសៀលមិនស្រួល
រសៀលខែប្រាំង។

No comments:

Post a Comment