Tuesday, March 5, 2013

វិចិត្តកម្ម



ភក្រ្តាស្រទន់មានមន្ដស្នេហ៍
គួរឲ្យចង់ថែថើបស្រីថ្លៃ
នេត្រខ្មៅរលោងដូចត្បូងច្នៃ
កេសាសសៃរាយរំសាយ។

រីបបូរមាត់ក៏ឥតទាស់
សោភ័ណសម្ផស្សស្រស់ឆើតឆាយ
ដំណើរល្វតល្វន់គន់មិនណាយ
ប្រុសៗនឹកស្ដាយរូបកាយស្រី។

ច្រមុះសមស្រួចខួចថ្ពាល់ឆ្វេង
សម្លេងពិរោះពេលស្រដី
សម្បុរល្អល្អាច់សាច់សខ្ចី
ស្រមៃថាស្រីនែបនិត្យកាយ។

No comments:

Post a Comment