Monday, March 18, 2013

សុំទោសលោកបង!


ភ្ញៀវៈ
ដាច់មួយដបហើយនៅឡើយសាច់ក្លែម
ផឹកស្រាបញ្ញែមលិទ្ធក្លែមទឹកមាត់
ចុងភៅងអស់ហ្នឹងបែបចង់ឲ្យទាត់
បើកុំតែឃាត់គាត់ឯងដាច់ផ្ងារ។

យកស្អីដែលឆាប់ប្រញ៉ាប់ចេញម៉ោ
នៅធ្វើស្លន់ស្លោរ៉ែរ៉ដល់ណា
ដាក់អីក្រៀមៗមកភ្លាមអើអា!
តែនៅយូរការតិចថាមិនប្រាប់។

ម្ចាស់ហាងៈ
សុំអធ្យាស្រ័យខន្តីលោកម្ចាស់
ចុងភៅផ្ដេសផ្ដាស់ព្រាត់ប្រាស់ទៅស្លាប់
វាណាត់ស្រីញីផឹកស៊ីផ្លាប់ៗ
ខ្ញុំបាទនឹងរ៉ាប់បានឆាប់ភ្លាមៗ។

ភ្ញៀវៈ
Good guy...


No comments:

Post a Comment