Tuesday, March 19, 2013

សន្ទួចចុងក្ងុក


សន្ទួចបងមួយចុងវារាងក្ងុក
ស្ទួចត្រីបឹងថ្លុកត្រីស្រែក៏ដោយ
គ្រវីឆ្វេងស្ដាំងើបចុះមុខក្រោយ
បញ្ច្រាស់បណ្ដោយវាត់ឡើងរមួល។

សន្ទួចបងមួយដងមិនសូវហំ
តែកុំច្រឡំថាបាក់ងាយស្រួល
បើជាប់ផ្លែហើយត្រីនឹងខ្សឹកខ្សួល
ដងវាត់ផ្ដេកផ្ដួលខ្ទេចគុម្ពសន្ទូង។

សន្ទួចបងមួយកូនក្មួយសសើរ
ថាខ្លាំងគ្រាន់បើជាងអ្នកទាំងពួង
ប្រើមិនងាយបាក់ព្រោះមានល្បិចល្បួង
គុម្ពស្មៅសន្ទូងក៏ឥតទើសទាក់។

No comments:

Post a Comment