Friday, March 15, 2013

យុវវ័យទសវត្ស ៨០




រូបអូនក៏អៀនបងក៏អៀន
កាលហ្នុងមិនហ៊ានស្ដីមួយម៉ាត់
ជួបគ្នាបួនម៉ោងត្រឹមស្ងៀមស្ងាត់
ឮសូរតែក្អាត់យំឆ្លើយឆ្លង។

អូននាងអ្នកស្រែបងក៏ស្រែ
ល្ងង់ណាស់រឿងញ៉ែមិនដែលផង
មិនចេះប្រើពាក្យពេជន៍អូនបង
រឿងស្នេហ៍ស្និទ្ធស្នងល្ងង់អ្វីម្លេះ។

យូរៗបែរមើលមុខគ្នាម្ដង
រំភើបកន្លងទ្រូងស្ទើរប្រេះ
បើសិនដូចក្មេងជំនាន់ណេះ
គ្មានសេសសល់អ្វីបន្តិចឡើយ។

No comments:

Post a Comment