Wednesday, March 13, 2013

ចូលភូមិកាព្យ



ឪវាតោះចូលលេងក្នុងភូមិកាព្យ
បានតកំណាព្យជាមួយពួកគេ
ឮថាវោហាមិនធម្មតាទេ
ឯរូបរាងមេ-ភូមិក៏សង្ហារ។

កុំព្រួយទុកខ្ញុំតែងកាព្យចូលរួម
ឆ្លងឆ្លើយអ្នកភូមិឲ្យទ័លប្រាជ្ញា
សសេរកំណាព្យគ្មានអីអស្ចារ្យ
មេភូមិសង្ហារក៏ទប់មិនជាប់។

ពេលដែលប៉ាហត់ហើយប៉ាចូលគេង
ទុកឲ្យខ្ញុំលេងខ្វេសបុកបន្ទាប់
ខ្ញុំឆាតឆ្លងឆ្លើយស្រីម្នាក់ដែលធ្លាប់
តែងតែរៀបរាប់ប្រាប់គ្នារាល់ថ្ងៃ។

No comments:

Post a Comment