Monday, March 4, 2013

រំចេក



រំចេកដុះដាំប្រចាំរបង
អ្នកស្រែភូមិផងគាបចងតម្រង់
កាប់កាត់សម្អាតឲ្យស្អាតស្មើត្រង់
ដើរឬជិះកង់មិនជង់បន្លា។

ក្រងត្បាញកន្ទេលរង្វេលទ្រនាប់
ប្រើស្រួលហើយជាប់មិនឆាប់ទៅណា
ត្បាញស្បោងសម្ពៀតតាមញាតិត្រូវការ
ពុំបាច់ទៅផ្សារទិញអស់បច្ច័យ។

No comments:

Post a Comment