Tuesday, February 5, 2013

ជិះកង់លក់ផ្កា


ទោចក្រយានមានផើងផ្កា
យាត្រាព្រឹកល្ងាចខ្លាចមិនដាច់
ស្រែកពពាយនាយញញឹមឆ្វាច់
ប្រកាច់អ្នកទិញបីបួននាក់។

ជួនកាលដឹកចូលដល់ក្នុងវត្ត
ព្រះសង្ឃដេញទាត់រត់ទទ្រាក់
ថាស្រែកឡូឡាអាត្មាភ្ញាក់
លោកធាក់រួចទិញពីរបីផើង។

No comments:

Post a Comment