Friday, February 8, 2013

មានកង់មួយ



កាលនៅពីក្មេងមានកង់មួយ
បោះពួយទៅមកកាត់ភ្លឺស្រែ
ឮតែសម្លេងរបស់ម៉ែ
ស្រែកជេរបង្ហែគ្មានស្ងាត់មាត់។

ឪថាយីអើ!អាកូននេះ
ផ្លូវថ្នល់មិនជិះអ្នកណាឃាត់
ត្រូវតែប្រដៅនឹងរំពាត់
បើដួលរលាត់គ្មានសល់ទេ។

លក់ស្រូវទិញកង់ឲ្យកូនរៀន
ទោះបីអត់ឃ្លានមិនថាទេ
ឲ្យកូនបានចេះដឹងនឹងគេ
រិះរេខំរកទាំងយប់ថ្ងៃ។

រូបកូនមិនបានគិតគូរដល់
ថាពុកម៉ែខ្វល់ប្រឹងសំចៃ
ពិបាកយ៉ាងណារកកម្រៃ
ពេលកូនស្រមៃក្ដុកក្ដួលចិត្ត។

ដើមទសវត្យឆ្នាំ ៨០ ការរកប្រាក់ទិញកង់មួយ
គឺមិនមែនជាការងាយស្រួលនោះឡើយ...។

No comments:

Post a Comment