Thursday, February 7, 2013

ស្នេហា.....


ស្នេហា មិនគិតពីឋានៈ                                              
ស្នេហា គ្មានថ្នាក់ចែកទាបខ្ពស់
ស្នេហា រារាំងបាំងកិត្តិយស
ស្នេហា កើតឈ្លោះខុសជាត្រូវ។

ស្នេហា ងងិតជិតកែវភ្នែក
ស្នេហា យំយែកត្អូញរង៉ូវ
ស្នេហា ដូចដើរលើដងផ្លូវ
ស្នេហា អាស្រូវជួបគ្រោះថ្នាក់។

ស្នេហា ទោះបីជាអត់ឃ្លាន
ស្នេហា ក្រមានមិនឧបសគ្គ
ស្នេហា ស្រលាញ់គឺស្មោះស្ម័គ្រ
ស្នេហា ដល់ថ្នាក់ធ្លាក់វង្វេង។

ស្នេហា មានតែអូននិងបង
ស្នេហា ចំណងចងធំធេង
ស្នេហា ពិរោះជាងបទភ្លេង
ស្នេហា វង្វេងរេពេញផ្លូវ។

ស្នេហា ស្នេហ៍ហៃឬស្នេហ៍ហិត
ស្នេហ៍ចិត្តនិងចិត្តចោលម៉ែឪ
ស្នេហា យកខុសធ្វើជាត្រូវ
ស្នេហ៍ ធំពេកកូវក្នុងលោកនេះ។

No comments:

Post a Comment