Friday, February 1, 2013

ខ្ញុំក៏ជាកូនចៅ


 
ដោយចិត្តជ្រះថ្លាចិន្ដាប្រពៃ
ក្នុងដួងហឫទ័យឥតអ្វីប្រៀបផ្ទឹម
ស៊ូផ្អាកការងារមកឈរទន្ទឹម
ក្នុងចិត្តសង្ឃឹមឃើញមញ្ជូសា។

នាមជាកូនខ្មែរមិនគិតឋានៈ
ទឹកចិត្តស្មោះស្ម័គ្រឆ្ពោះព្រះបិតា
អង្គសម្ដេចឪសម្ដេចយាយតា
និងអង្គព្រះមហាក្សត្រាធិបតី។

រូបខ្ញុំសុំឈរគោរពបូជា
កូនចៅផងគ្នាទាំងប្រុសទាំងស្រី
លើកដៃថ្វាត់ថ្វាយកាយព្រះចក្រី
ព្រះវររាជបិតាយាងចាកចេញទៅ។


No comments:

Post a Comment