Monday, February 11, 2013

ថ្ងៃរឹង?




ថ្ងៃអង្គារ ខ្មែរគ្រប់គ្នាគិតរំពឹង
ថ្ងៃអង្គារ ថាថ្ងៃរឹងគ្មានសិរី
ថ្ងៃអង្គារ បូជាសពឬសង់អ្វី
ថ្ងៃអង្គារ ហាមឃាត់ស្ដីមិនឲ្យធ្វើ។

នេះជំនឿ ដែលខ្មែរជឿតរៀងមក
នេះជំនឿ តែងនឹកភ្នករាល់អំពើ
នេះជំនឿ ចំអង្គារផ្អាកមិនធ្វើ
នេះជំនឿ ដែលអើពើពីអាចារ្យ ។

ថ្ងៃខែឆ្នាំ ជាប្រចាំរដូវកាល
ថ្ងៃខែឆ្នាំ តាមដំណាលពុទ្ធដីកា
ថ្ងៃខែឆ្នាំ សុទ្ធតែល្អគ្មានកាឡា
ថ្ងៃខែឆ្នាំ ឥតថ្ងៃណាមួយចង្រៃ។

No comments:

Post a Comment