Sunday, February 10, 2013

មាន់ដុត


គងអន្ទាក់ខ្លាចិន្ដានឹកគិត
គ្មានគេមកជិតខាំលិទ្ធដូច្នេះ
រង់ចាំយូរទៅទ្រូងពៅស្ទើរប្រេះ
រលួយរលេះរបេះជ្រុះសាច់។

កាលបងស្រេកឃ្លានបងហ៊ានជញ្ជក់
ទំពារបៀមភ្លក្សថារសជាតិផ្ដាច់
ទាំងស្លាបទ្រូងភ្លៅស្រីពៅល្អល្អាច់
បងលើកមកកាច់ផ្ដាច់សាច់នឹមនួន។

ពេលនេះឆ្អែតឆ្អន់ទុកមាន់អូនចោល
រួចហើយបែរបោលបាត់ស្រមោលខ្លួន
អូនគេងរង់ចាំក្រញ៉ាំដៃស្ងួន
មកបេះបញ្ជូនសាច់អូនចូលមាត់។

ឬសាច់ដ៏ទៃប្រុសថ្លៃឆ្ងាញ់ជាង
ទើបបងបង្វាងឲ្យឃ្លៀងឃ្លាតព្រាត់
ឲ្យអូនឯកាគ្មានអ្នកប្រតិព័ទ្ធ
បងអើយហាមាត់ញាត់សាចអូនទៅ។

No comments:

Post a Comment