Wednesday, February 6, 2013

ស៊ីក្លូ


ទស្សវត្សកៅសិបមមាញឹក
ដឹកយ៉ាងសន្ធឹកសព្វឥវ៉ាន់
ទាំងមនុស្សនិងសត្វមិនប្រកាន់
សំខាន់បានប្រាក់ពុំខ្វល់អ្វី។

ងងិតបន្តិចឃើញអ៊ូរអែ
តូបស្រាថ្នាំខ្មែរក្បែផ្សារថ្មី
ដាក់ដាច់មួយកែវក្លែមចេកខ្ចី
ចេញរកម៉ូយថ្មីដឹកបន្ត។

ថ្ងៃក្ដៅភ្លៀងធ្លាក់ក៏នៅរត់
ប្រឹងប្រឺងអត់ធ្មត់មុខរបរ
រកស៊ីសុចរិតចិត្តស្មោះស
មិនឆបោកប្រាស់ប្រាក់កម្រៃ។

តែគួរឲ្យស្ដាយព្រោះស៊ីក្លូ
ផ្លាស់ប្ដូរទៅហើយកុំសង្ស័យ
ប្រើមធ្យោបាយផ្សេងរាល់ថ្ងៃ

លែងនឹកអាល័យស៊ីក្លូអស់។

No comments:

Post a Comment