Tuesday, February 26, 2013

ឃ្វាលក្របី


ចេញពីសាលាហូបអាហាររួច
ឮសម្លេងថ្ងួច
របស់ក្របី
ដល់ពេលវេលានាំវាឃ្មាតខ្មី
ទៅរកស្មៅខ្ចីក្បែរបឹងប្រឡាយ។

ក្របីស៊ីស្មៅដើរទៅដើរមក
ថ្ងៃក្ដៅទៅជ្រកក្រោមម្លប់ដើមស្វាយ
ដេកទំពាអៀងទឹកមាត់អន្លាយ
ប្រឡែងប្រញ៉ាយក្រោមដើមក្រសាំង។

អផ្សុកខ្លាំងពេកឡើងដេកលើខ្នង
មាត់ស្រែកច្រៀងផងរនោចខែប្រាំង
ផ្ទៃមេឃស្រទំពពកបិទបាំង
កម្ដៅថ្ងៃខ្លាំងក៏ប្រែជាម្លប់។

No comments:

Post a Comment