Monday, February 18, 2013

គូកម្ម?


រាត្រីត្រជាក់ធ្លាក់ជំនោរ
វាយោរសាត់ផាត់រហើយ
សូរសំនៀងសត្វឮខ្វើយៗ
ល្ហែល្ហើយរសាយឆ្ងាយធុញថប់។

អង្គុយលម្ហែក្បែររបង
ចងក្រងកំណាព្យកាព្យគ្រប់សព្វ
ដូចជួយបន្លែងថ្លែងបន្លប់
បញ្ចប់អស់ទៅនូវទុក្ខព្រួយ។

សូរចង្រិតយំជុំវិញខ្លួន
អង្រួនដួងចៃម៉ៃគ្រាមួយ
ជារឿងវិយោគសោករញ្ជួយ
ស្នេហ៍ពន្លកត្រួយត្រូវព្រាត់ប្រាស់។

គ្រប់គ្នាថាវាជាគូកម្ម
ស្គាល់គ្នាយូរឆ្នាំកម្មក្រៃក្រាស់
តែតាមការពិតគឺចិត្តច្បាស់
នឿយណាយស្នេហ៍ចាស់ផ្លាស់យកថ្មី។

No comments:

Post a Comment