Monday, February 11, 2013

ព្រាន...


បើសិនមនុស្សយើង ត្រូវគ្រាប់កាំភ្លើង របស់ព្រានសត្វ
របួសសុះសាច់ ដាច់ជីវិតបាត់ ប្រាស់ព្រាត់រសាត់
ពីក្រុមគ្រួសារ។

ពេលនោះនឹងដឹង ថាអំពើហ្នឹង ឃៅឃៅយ៉ាងណា
ព្រោះតែចង់បាន សាច់ធ្វើអាហារ សុខចិត្តប្រហារ
សង្ខារសត្វព្រៃ។

រសឆ្ងាញ់ប៉ុន្មាន? ទើបអត់មិនបាន ស្វះស្វែងលកលៃ
លបលួចប្រម៉ាញ់ ទិញដូរសត្វព្រៃ ឲ្យរងភិតភ័យ
គ្មានថ្ងៃសុខឡើយ។

ផ្លាស់ប្ដូរគំនិត នាំគ្នាគូគិត ត្បិតពេលនេះស្បើយ
វាមិនសម្បូរ ដូចកាលមុនឡើយ ថ្ងៃមុខអស់ហើយ
ត្រូវអភិរក្ស។

No comments:

Post a Comment