Friday, February 1, 2013

ដង្ហែព្រះបរមរតនកោដ្ឋ



ដើរចុះដើរឡើងវិលទៅវិលមក
ឥតបានម្លប់ជ្រកព្រោះតែគិតផ្ចង់
ទៅជើងទៅត្បូងតម្រែតម្រង់
គ្រហស្ដព្រះសង្ឃគង់ឈរក្បែរផ្លូវ។

ទោះបីនឿយហត់អត់មានចំណី
ហេវហត់ម្ដេចក្ដីក៏ចិត្តឋិតត្រូវ
មិនមាននឿយណាយកាយប្រឹងតម្រូវ
តាមផ្លូរដង្ហែរហូតទៅដល់។

ជូនបុណ្យកុសលដល់មិត្តទាំងឡាយ
សូមចិត្តរីករាយទទួលមគ្គផល
ដែលកើតអំពីអ្នកចូលរួមដល់
ចិត្តកាយខ្វាយខ្វល់នៅក្នុងពិធី។

សូមអនុមោទនា!!!

No comments:

Post a Comment