Thursday, February 28, 2013

ដូរទីលំនៅថ្មី



ពូកយើងចេញទៅលំនៅទីទៃ
ងាយស្រួលលកលៃជាងកន្លែងចាស់
ឲ្យស៊ីមិនឆ្អែតព្រឹកខ្វះល្ងាចខ្វះ
ពួកយើងដូរម្ចាស់គឺអស់ស្ទះហើយ។

សូម្បីផ្លូវថ្នល់រអិលញាក់សាច់
គ្មានភក់ប៉ប្រាច់ស្អុយក្លិនអាចម៍ឡើយ
ទេសភាពតាមផ្លូវស្រស់ម្លេះលោកអ្ហើយ
ខ្យល់បក់រហើយត្រជាក់កាយា។

ដំណើរយូរហើយម្ដេចឡើយក្រដល់
ដូចមានចម្ងល់នឹកឆ្ងល់ម្លេះណា
អញដូចវិលមុខក្រឡាប់ផ្កាប់ផ្ងារ
សំយ៉ុងកេសាយ៉ា!ក្អួតឥឡូវ។

Tuesday, February 26, 2013

អាសំណាង



វាឈ្មោះសំណាង តែងតែអួតអាង ប្រាប់គេប្រាប់ឯង
ស្រួលខ្លួនពន់ពេក ដេកមួយកន្លែង ម្ចាស់អ្នកចាត់ចែង
ចំណីអាហារ។

ស៊ីចុកគ្រប់គ្រាន់ ថែមប៉ូវពងមាន់ គ្មានលោះថ្ងៃណា
កម្លាំងពលំ ឋាមពលខ្លាំងក្លា ប្រតិបត្តិការ
ទទួលជោគជ័យ។

ពេលមានផែនការ ម្ចាស់ដឹកយាត្រា មិនឲ្យព្រួយភ័យ
វ៉ៃលុកតែម្ដង ត្រឡប់វិលវៃ បើបរាជ័យ
លៃលកម្ដងទៀត។

បែកគ្នាទៅ


បង មិនស័ក្តិសមរូបអូនឡើយ
បង ចាស់ណាស់ហើយណាពិសី
បង ចង់ឲ្យអូនរកគូថ្មី
បង ជូនពរស្រីដោយស្ម័គ្រស្មោះ។

បង គ្មានទ្រព្យធនសោះទទេ
បង មិនយេៗដូចកម្លោះ
បង មានត្រឹមតែកង់មួយសោះ
បង មិនល្អសោះសម្រាប់អូន។

បង មិនគួរឡើយស្រលាញ់នាង
បង ត្រូវពង្វាងឲ្យសោះសូន្យ
បង រសាត់ចេញដូចក្បូន
បង សុំទោសអូនជាចុងក្រោយ។

សន្សឹមយាយវា



ប្រយ័ត្នណាតាវា
ខ្ញុំឡើងហ្គាបន្ថែមហើយ
តាកុំប្រហែសឡើយ
ឱបពីក្រោយមកណាតា។

យាយវាកុំឡើងលេខ
ក្រែងវាដេកដួលដាច់ផ្ងារ
ជិះត្រឹមកុងទ័រហា
ប្រយ័ត្នណាណាយាយវា។

តាមផ្លូវមានមិនខ្វះ
សត្វច្រើនណាស់ជ្រូកមាន់ទា
បើសិនជាបុកវា
គឺវេទនាហើយពួកយើង។

ឃ្វាលក្របី


ចេញពីសាលាហូបអាហាររួច
ឮសម្លេងថ្ងួច
របស់ក្របី
ដល់ពេលវេលានាំវាឃ្មាតខ្មី
ទៅរកស្មៅខ្ចីក្បែរបឹងប្រឡាយ។

ក្របីស៊ីស្មៅដើរទៅដើរមក
ថ្ងៃក្ដៅទៅជ្រកក្រោមម្លប់ដើមស្វាយ
ដេកទំពាអៀងទឹកមាត់អន្លាយ
ប្រឡែងប្រញ៉ាយក្រោមដើមក្រសាំង។

អផ្សុកខ្លាំងពេកឡើងដេកលើខ្នង
មាត់ស្រែកច្រៀងផងរនោចខែប្រាំង
ផ្ទៃមេឃស្រទំពពកបិទបាំង
កម្ដៅថ្ងៃខ្លាំងក៏ប្រែជាម្លប់។

កាត់



បើបងក្បត់អូនត្រូវសូន្យបង់បាត់
ឮសូរតែម៉ាត់បាត់ពីរាងកាយ
អូនត្រូវតែកាត់ឲ្យចិត្តរសាយ
លែងគិតសោកស្ដាយតម្លៃថ្លៃថោក។

គឺកាត់ខោអាវក្នុងក្រៅទាំងអស់
រួចប្រមូលបោះទម្លាក់ដីប្រោក
កុំឲ្យប្រុសបងមានបំណងបោក
បងកុំទាន់ក្រោករករត់ទៅណា

Monday, February 25, 2013

ពុកខ្ញុំ


រាល់ព្រឹកពុកដឹកពួកកូន
សណ្ដូនទៅដល់សាលា
រួចហើយទើបគាត់យាត្រា
ធ្វើការរបររកស៊ី។

ពុកដឹកបន្លែទៅលក់
ព្រហក់ត្រីឆ្អើរម៉ាំមី
តាមភូមិឃុំស្រុកទិសទី
ខ្ទឹមជីរគ្រឿងទេសសព្វមុខ។

នៅផ្ទះម៉ែលក់ចាប់ហួយ
ជំនួយជួយសម្រាលពុក
តៀមតូចសង់ក្បែរជង្រុក
ខាងមុខគឺជាផ្លូវលំ។

ស៊ីក្លូ


ជួសជុលសម្អាត ឲ្យបានស្អាតបាត ជិតបុណ្យចូលឆ្នាំ
បងនឹងដឹកអូន ដើរលេងប្រចាំ ទស្សនាឆ្វេងស្ដាំ
ភ្លើងភ្លឺចែងចាំង។

ស៊ីក្លូបងមួយ មុំអ្ហើយកុំព្រួយ បងប្រើកម្លាំង
នាំអូនកំសាន្ដ សប្បាយចិត្តខ្លាំង វាមានរបាំង
រារាំងមុខក្រោយ។

គ្មានឡានម៉ូតូ សូមអូនកុំថ្ងូរ ដូចអូនដឹងហើយ
គីឡូបងស្រាល មិនដល់គេឡើយ ស៊ីក្លូនេះហើយ
ដែលជាទីពឹង។

ឫទ្ធិសែន កង្រី

បងឫទ្ធិសែនចាំអូនផង
បើគ្មានរូបបងអូនរីង
ស៊ូស្លាប់ក្លាយជាគីរីព្រៃ
រស់ក៏គ្មានន័យដែរណាបង។

បុត្រយក្ខិណីកង្រីពៅ
បង់ជីវិតទៅព្រោះចំណង
សេចក្ដីស្នេហាស្មោះកន្លង
ស្ម័គ្រព្រះរៀមបងមិនប្រួលប្រែ។





គន្លាស់


បងឫទ្ធិសែនចាំអូនផង
បើគ្មានរូបបងអូនរីង
ស៊ូស្លាប់ក្លាយជាគីរីព្រៃ
រស់ក៏គ្មានន័យដែរណាបង។

បុត្រយក្ខិណីកង្រីពៅ
បង់ជីវិតទៅព្រោះចំណង
សេចក្ដីស្នេហាស្មោះកន្លង
ស្ម័គ្រព្រះរៀមបងមិនប្រួលប្រែ។

Sunday, February 24, 2013

ដាក់ជ្រុល



ពីយប់ដាក់ជ្រុល ព្រឹកឡើងងងុល គាល់គារវកិច្ច
ឈរជិតបួនម៉ោង មិនមែនពេលតិច ភ្នែកមីរប៉ប្រិច
ដើម្បីកិច្ចការ។

ឈរលក់មួយភាំង មមិងមមាំង ស្រមៃគិតថា
នៅក្នុងបន្ទប់ គ្រែពូកអស្ចារ្យ ក៏ប្រែប្រះផ្ងារ
ស្រាប់តែដួលភីង។

ឆ្កែអភ័ព្វ!


ចង់ប្រាប់បងប្អូនថាខ្ញុំទំនេរ
គ្មានការងារទេដើរពនេចរ
មើលមុខបែបកាចតែចិត្តខ្ញុំល្អ
ភក្ដីស្មោះសមិនវ៉ៃឫកពា។

ប៉ាអ៊ុំអ៊ីចែឬក៏ស្រីស្អាត
អាណិតខ្ញុំបាទកុំវេទនា
យកទៅចិញ្ចឹមគ្រាន់បានជាគ្នា
ខ្ញុំអាចការពារទ្យព្យាលោកបាន។

ខ្ញុំញ៉ាំមិនច្រើនអាហារចំណី
នៅស្រស់ថ្មីៗបើគិតស្មានៗ
ត្រឹមសាច់សុទ្ធប្រហែលមួយចាន
ទម្ងន់ប្រមាណជិតមួយគីឡូ។


ដើរលេងនិងបង


ព្រឹកថ្ងៃអាទិត្យបងគិតដឹកពៅ
នាំគ្នាជិះទៅគោលដៅកំសាន្ដ
ម៉ូតូបងល្អកម្រទិញបាន
ថ្វីបើគ្មានឡានក៏បានសប្បាយ។

ចង់ឲ្យអូនឱបជាប់ចង្កេះបង
យើងជិះសាសងឆ្លើយឆ្លងក្អាកក្អាយ
ដល់ពេលថ្ងៃត្រង់តម្រង់ញ៉ាំបាយ
រួចហើយចំណាយពេលគេងលម្ហែ។ (គេអង្រឹង)!!

ទាហាន


ក្រោយពេលចំបាំង នឿយអស់យ៉ាងខ្លាំង កម្លាំងកំហែង
មានតែតន្ត្រី លួងលោមបន្លែង ប្រគុំសម្ដែង
ច្រៀងលេងបន្ទរ។

ធូរស្រាលសប្បាយ ចិន្ដារសាយ ឃ្លាតឆ្ងាយនគរ
សម្លេងហ្គីតា ឯកាឥតស្គរ មានតែស្នូរផ្គរ
បន្ទរចង្វាក់។



ជឿទេ?


ក្ដាមមួយ!

ក្ដាមមួយ បើកភ្នែកខំសម្លឹង
ក្ដាមមួយ ខំប្រឹងប្រើគំនិត
ក្ដាមមួយ ប្រហែលកំពុងគិត
ក្ដាមពិត កំសត់អត់មានរន្ធ។

ក្ដាមអរ ព្រោះបានខ្ញុំជួយវា
ក្ដាមអរ ខំវារជាបន្ទាន់
ក្ដាមភិតក្ដាមភ័យខ្លាចគេជាន់
ក្ដាមមួយ វង្វាន់វង្វេងផ្លូវ។

តែមួយភ្លែតដល់ហើយ!



ស្វាយរៀងភ្នំពេញវិលវិញមិនយូរ
រត់ផ្លូវកោស៊ូមិនគួរឲ្យជឿ
សម្លេងក៏ស្ងាត់បាត់សូរមិនឮ
លាន់តែវឺៗខាងលើរះខ្យល់។

កៀនស្វាយអ្នកលឿងមិនគឿងសាឡាង
លិចកើតត្រើយម្ខាងគ្មានការខ្វាយខ្វល់
កំពង់ត្របែកបែងចែកចូលដល់
ក្រោលគោជាប់ថ្នល់ដល់ក្រុងស្វាយរៀង។

Wednesday, February 20, 2013

ខ្លួនចាស់ហើយ !!!!



ខ្លួនចាស់ហើយ កុំគិតឡើយរឿងផ្ដេសផ្ដាស់
ខ្លួនចាស់ហើយ វ័យចំណាស់មិនមែនលេង
ខ្លួនចាស់ហើយ ត្រូវតែឈប់កុំវង្វេង
ខ្លួនចាស់ហើយ គង់ដួលគ្រេងដូចដើមឈើ។

ខ្លួនចាស់ហើយ ចុះម្ដេចឡើយមិនប្រមាណ
ខ្លួនចាស់ហើយ រូបសណ្ឋានលែងល្អមើល៍
ខ្លួនចាស់ហើយ គិតឲ្យច្បាស់អ្វីគួរធ្វើ
ខ្លួនចាស់ហើយ កុំល្ងីល្ងើតាមចំណង់។

ខ្លួនចាស់ហើយគ្រប់គ្នាអ្ហើយខ្ញុំក៏ចឹង
ខ្លួនចាស់ហើយ ត្រូវសម្លឹងឆ្ពោះតម្រង់
ខ្លួនចាស់ហើយ អ្វីដែលគួរចង់មិនចង់
ខ្លួនចាស់ហើយ តើបោះបង់ឬទទួល?។

Monday, February 18, 2013

ជិះកង់!


គូកម្ម?


រាត្រីត្រជាក់ធ្លាក់ជំនោរ
វាយោរសាត់ផាត់រហើយ
សូរសំនៀងសត្វឮខ្វើយៗ
ល្ហែល្ហើយរសាយឆ្ងាយធុញថប់។

អង្គុយលម្ហែក្បែររបង
ចងក្រងកំណាព្យកាព្យគ្រប់សព្វ
ដូចជួយបន្លែងថ្លែងបន្លប់
បញ្ចប់អស់ទៅនូវទុក្ខព្រួយ។

សូរចង្រិតយំជុំវិញខ្លួន
អង្រួនដួងចៃម៉ៃគ្រាមួយ
ជារឿងវិយោគសោករញ្ជួយ
ស្នេហ៍ពន្លកត្រួយត្រូវព្រាត់ប្រាស់។

គ្រប់គ្នាថាវាជាគូកម្ម
ស្គាល់គ្នាយូរឆ្នាំកម្មក្រៃក្រាស់
តែតាមការពិតគឺចិត្តច្បាស់
នឿយណាយស្នេហ៍ចាស់ផ្លាស់យកថ្មី។