Tuesday, January 29, 2013

អរុណរះ


សល់បីថ្ងៃ


ហួសបីរាត្រីដល់ថ្ងៃសន្មត់
ជាពេលកំណត់បានកត់ត្រាទុក
រាស្ដ្រខ្មែរប្រុសស្រីមន្ត្រីប្រមុខ
កាន់ទុក្ខគ្រប់ស្រុកជាលើកទីពីរ។

ហែរព្រះបរមរតនកោដិសព
បីខែគ្រប់សព្វគម្រប់ពេញទី
សោយទិវង្គតរលត់សញ្ញី
បូជាភូមីពិធីថ្វាយភ្លើង។

ព្រះសង្ឃគ្រហស្ថស្ម័គ្រស្មោះឆ្ពោះទ្រង់
ដង្ហែរវាត់វង់តម្រង់ដោយជើង
វាងព័ទ្ធមួយជុំវត្តភ្នំក្រុងយើង
តម្រង់ពីជើងឡើងមកបាឆា។

បីថ្ងៃព្រះសពបញ្ចប់តម្កល់
វេលាត្រូវដល់បើមញ្ជូសា
ថ្វាយព្រះអគ្គីវិធីសាសនា

អង្គសម្ដេចតាលារហូតអើយ។

Saturday, January 26, 2013

អាទិត្យ


បើគ្មាន......


បុរសគ្មាននារី ដូចធរណីគ្មានខែថ្ងៃ
នារីគ្មានប្រុសថ្លៃ ដូចជាថ្ងៃគ្មានពន្លឺ។
បុរសបើអត់ស្ត្រី ដូចក្របីថ្ងួចមិនឮ
នារីដូចអ្នកឈឺ ជូរជាងស្ពឺបើគ្មានប្រុស។
បុរសបើគ្មានស្ត្រី ដូចចំណីដាក់គ្រឿងខុស
នារីគ្មានប្រុសៗ បីដូចឧសសើមទទឹក។
បុរសគ្មានស្រីៗ ដូចរាត្រីគ្មានពេលព្រឹក
ដូចមនុស្សសន្លប់ភ្លឹក ដូចជាទឹកដែលហូរចុះ។
បុរសមិនមានស្ត្រី ដូចជាដីគ្មានស្មៅដុះ
នារីគ្មានរូបប្រុស ដូចរថក្រោះដាច់ច្រវ៉ាក់។