Thursday, November 15, 2012

ភ្លៀងចុងឆ្នាំ


កត្ដិកដើមខែខ្យល់ប្រែពីជើង
នៅស្រុកភូមិយើងស្រូវទុំទោរទន់
ច្រូតកាត់បណ្ដើរបោកបែនបញ្ជាន់
កើបរោយរួសរាន់ឲ្យទាន់រំហើយ។

កក្ដិកស្រូវស្រាលទុំច្រាលក្នុងស្រែ
ស្រូវធ្ងន់ដាក់ផ្លែចុងខែនេះហើយ
ខែក្រោយមិនដល់ទុំគ្មានសល់ឡើយ
ចាបច្រៀងឆ្លងឆ្លើយចចឹកគ្រាប់ស្រូវ។

កក្ដិកក្នុងវត្តឮមាត់អ៊ូអែរ
ក្មេងចាស់ហូរហែរតាមដោយដងផ្លូវ
បុណ្យកឋិនទានរៀងរាល់រដូវ

អ្នកខ្លះទូលស្រូវទៅដាល់អំបុក។

No comments:

Post a Comment