Tuesday, March 6, 2012

ជីងចក់



ចក់ចក់សម្លក់ពីជញ្ជាំង
រលះរលាំងពេលឃើញមូស
លោតធ្លោត្របាក់របូតជ្រុះ
សឺមួយសន្ទុះក្រាបលើដី។

ភ្នែកស្លឺងីងើមួយស្របក់
ផ្ដើមស្រែកចក់ចក់សារជាថ្មី
វារសំដៅឡើងរហ័សខ្មី
ចាំចាប់ចំណីឆីចម្អែត។

ពេលយប់សញ្ជប់លើពិតាន
ប៉ាន់ស្មានអំពូលភ្លឺក្រឡែត
តាំងបើកភ្នែកត្លែពណ៌សស្លែត
ចាប់មូសស៊ីឆ្អែតពេញក្នុងពោះ។

ព្រលឹមព្រលប់ដល់យប់ជ្រៅ
ជីងចក់ទុំនៅឥតមានមោះ
ចាំចាប់អាហារឆីចូលពោះ
ដើម្បីបានរស់អស់អំពល់។

អាសូរជីងចក់ទុំដើមឈើ
ពេលយប់ងីងើងងិតងល់
មូសហើរទុំជិតក៏មិនយល់

ក្នុងចិត្តរវល់ដល់ថ្ងៃស្អែក។

No comments:

Post a Comment