Tuesday, March 6, 2012

ហ៊ីង



( បទភុជង្គលីលា )

ហ៊ីងហងហងហ៊ីងហ៊ីងហង
ហងហ៊ីងហ៊ីងហង
ហងហ៊ីងហ៊ីងហង
ស្រែកយំប្រណាំងឆ្លើយឆ្លង
សសៀរត្រសង
បំណងស្នេហា។
ពេលបានចូលកៀកកាយា
ចាប់ផ្ដើមចចារ
រួមរស់មេត្រី។
ស្រេចហើយរួសរាន់ឃ្មាតខ្មី
ស្វែងរកចំណី
ក្នុងរាត្រីស្ងាត់
ឆីឆ្អែតមាត់មិនស្ងៀមបាត់
ស្រែកប្រណាំងក្អាត់
ឆ្វែលឆ្វាត់កំសាន្ត។
អាសូរហ៊ីងប៉ុន្មានប្រាណ
យំព្រោះមិនបាន
ដូចក្តីប្រាថ្នា។
ខកខានទាំងរកអាហារ
ខំស្រែកតវ៉ា
ហ៊ីងគេមានគូ។
យប់ជ្រៅនៅតែរអ៊ូ
លែងគិតឆាប់យូរ
តស៊ូប្ដូរផ្ដាច់។
ទៀបភ្លឺភ្លៀងក៏រាំងដាច់
ទើបចិត្តគិតស្រេច
សម្រេចចេញទៅ។
គំនិតសង្ឃឹមស្ថិតនៅ
ស្អែកគង់ជួបពៅ

បើនៅមានភ្លៀង។

No comments:

Post a Comment