Thursday, March 29, 2012

អ្នកភូមិ ក ខ គ....



«»បបួល«»កាប់ដើម«»
ក្រោយផ្ទះមីង«»យក៍ធ្វើឧស
អា«»កូនគាត់ក្ដៅច្រមុះ
លោតចុះពីផ្ទះទៅដល់ដី។

តា«»យាយចាន់កាន់ជើងចៅ
ស្រែកប្រកូកហៅផ្លូវពីរបី
អា«»អា«»«ឈរ»មើលអី
ម៉េចមិនឃ្មាតខ្មី វ៉ី!ជួយគ្នា!

តា«»តា«»យាយ«»ធំ
ពូ«»មីងឌំម្តាយធំវា
រត់មកព្រោងព្រាតវាតការពារ
គ្រាន់បានជាគ្នាវាមិស្ងាត់។

នាង«»នាង«»ក៏បន្ទាន់
ស្រវារួសរាន់ឈើកំណាត់
អា«»អា«»រត់ផ្លូវកាត់
ទៅជួយកំចាត់សត្រូវផង។

តា«»ទាក់ជើងលោតកញ្ឆេង
ប្រុសស្រីចាស់ក្មេងសើចអឺងកង
យាយ«»មីង«»ជ្រលួសផង
ចុំយក្ស!តែម្ដងហើយតាវា។

ព្រះតេជគុណ«»និមន្តបិណ្ឌ
ស្រែកថាឈប់សិនញោមគ្រប់គ្នា
រឿងតូចរឿងធំកុំបំពារ
បំពានច្បាស់ជាទុក្ខទោសដល់។

ក្មួយ«»«»«»ខាងភូមិឃុំ
ចូលរួមជំនុំផ្តុំយោបល់
សម្របសម្រួលលើកហេតុផល
ឲ្យអស់ចម្ងល់អ្នកស្រុកផង។

អ្នកឈ្លោះប្រកែកឈប់ហែកហួរ
ញញឹមសាកសួរគ្នាត្រសង
ទៅមុខរាប់អានដូចប្អូនបង
មិនឱ្យសៅហ្មងម្តងទៀតណា។

តា«»យាយ«»អា«»«»
អាវ៉ូចអា«»បន្ទថា
ដើម្បីអបអររឿងនេះណា
ចាត់ការសាច់ក្លែមកុំនៅយូរ

ចឹក«»លក់សាំងជួយចេញសាច់
ចែ«»សម្រេចចេញត្នោតជូរ
អា«»អាឡុញជួយគិតគូរ
ទ្រសោទ្រអ៊ូស្គរឧបករណ៍។

ស្រី«»ស្រីអយរៀបចំខ្លួន
ត្រូវតុបតែងខ្លួនមុខឱ្យស
មកច្រៀងឆ្លងឆ្លើយទើបអ៊ូអរ

មេភូមិកាព្យក៏កំដរដែរ។

No comments:

Post a Comment