Tuesday, March 6, 2012

អក្ខរាវិរុទ្ធ


អក្សរសាស្ត្រសំខាន់ណាស់សម្រាប់ជាតិ
តួព្រោងព្រាតមិនអាចខ្ចាត់ភ្លាត់ទៅណា
ខ្មែរគ្រប់គ្នាត្រូវគាំពារថែរក្សា
ស្រះអក្ខរាមានប៉ុណ្ណាប្រើឱ្យអស់។

កុំបំបាត់អនុម័តសរសេរផ្តាស់
ប្រែផ្លាស់ខ្វះទំនងមិនត្រូវសោះ
ពាក្យត្រឹមត្រូវពុំតាមទេបែរបង់បោះ
ប្រែប្រួលអស់មិនមធ្យ័តគិតក្រវើន។

គគោកណាស់ឥតមានខ្វះកន្លងមក
ខ្ញុំលើកយកពីរបីមកមិនបាច់ច្រើន
ដែលសព្វថ្ងៃឬទៅមុខអាចនឹងកើន
មានកំណើនសសេរផ្ដាស់ប្រាសសាស្ត្រា។

ពាក្យ«ចំណោទ»ដូច្នេះសោតច្រើនតំណ
អក្សរ«»គេយក«»មកប្រើការ
ពាក្យ«ចម្លែក»គេបំបែករាយអក្ខរា
ដូច្នេះណាគឺ«ចំលែក»ជាហែហូរ

«ចៅហ្វាយ»នាយស្រែ«ចម្ការ»ឬ«សម្រាយ»
ក៏ប្រែក្លាយបាត់«សម្រស់»អស់«សម្បូរ»
កែ«សម្រួល»បែប«គម្រិះ»«គម្រក់»ប្ដូរ
ត្រូវត្រឹមសូរឯសំណេរខុសស្រឡះ។

លើកប៉ុណ្ណេះលោកអ្នកចេះក៏យល់ជាក់
ព្រោះលោកអ្នក          បានសិក្សានិងចាំច្បាស់
គង់តែគិតដូចគំនិតខ្ញុំនេះណាស់
មិនចង់ផ្លាស់កែបំភ្លៃអក្ខរជាតិ។
សម្តេចសង្ឃ()បានតម្រង់អក្សរសាស្ត្រ
វិសេសណាស់មុនសោយទិវង្គតឃ្លាត
រៀបវចនានុក្រមខ្មែរសម្រាប់ជាតិ
ស្ថិតស្ថេរបៀតជាសម្បត្តិល្អហ្មត់ហ្មង។

ទាំងរូបស័ព្ទសំនៀងអានពាក្យអក្ខរ
ការលើកដាក់សូរន័យពាក្យគ្រប់តែម្ដង
បើមិនចេះកុំប្រហែសដើរកន្លង
បើកមើលផងឬសាកសួរគេដ៏ទៃ។

() សម្តេចព្រះសង្ឃរាជគណៈមហានិកាយ ជួន-ណាត (ជោតញ្ញាណោ)
បណ្ឌិតអក្សរសាស្ត្រ អភិធជ មហារដ្ឋ គរុ (នេះជាគោរមងារឥស្សរិយយស
ខ្ពស់បំផុតរបស់សហភាព មីយ៉ាន់ម៉ា (ភូមា) ដែលបានថ្វាយសម្ដេចព្រះសង្ឃ

រាជ ជួន ណាត)។

No comments:

Post a Comment